• English
  • ភាសាខ្មែរ
  • Chinese

លោក ឈុន រតនា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន លីអូណា (ខេមបូឌា) ឯ.ក

កណ្ដាល៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ឈុន រតនា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុម លីអូណា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលទើបនឹងសម្រាលកូនរួច មានចំនួន ៤នាក់ ដោយម្នាក់ៗទទួលបាន ៩០,០០០រៀល សរុបជាថវិការឧបត្ថម្ភមានចំនួ​ន ៣៦០,០០០រៀល៕