• English
  • ភាសាខ្មែរ
  • Chinese

The Fortunate Worker's Charity

លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក

លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក

កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ លោក សែ ចិត និងក្រុមការងារសប្បុរសធម៌ បាននាំយកទឹកប្រាក់ដែលបងប្អូនកម្មករកម្មការនី នៅរោងចក្រ វេន ធូរ៉ា ចូលរួមកសាងរបងសាលាបឋមសិក្សា ព្រៃចឹ្ចក ដែលស្តិតនៅភូមិស្វាយវង ឃុំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។   ទឹកប្រាក់ដែលបានប្រគល់ជូនលោកគ្រូនាយកសាលា លោកគ្រូ អ្នកគ្រូសិស្សានុសិស្សទាំងអស់មានចំនួនទឹកប្រាក់សរុប ២៧៣,៥០០រៀល។

តំណាងសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាំយកអំណោយសប្បុរសធម៌ចែកជូនលោក យាយ ២រូប ដែលមានជីវភាពខ្វះខាតគ្មានទីពឹង

តំណាងសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា នាំយកអំណោយសប្បុរសធម៌ចែកជូនលោក យាយ ២រូប ដែលមានជីវភាពខ្វះខាតគ្មានទីពឹង

កំពង់ស្ពឺ៖ ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សែ ចិត  និងក្រុមការងារ តំណាងសមាជិក ស.ស.យ.ក នៃសភាពសម្ព័ន្ធសហជីពជាតិកម្ពុជា បាននាំយកអំណោយ និងសំភារៈ គ្រឿងឧបភោគ នៃមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកអំណោយសំភារៈ និងគ្រឿងឧបភោគ ចែកជូនដល់លោកយាយ ចំនួន ២រូប គឺលោកយាយឈ្មោះ ខែក ប៊ិន អាយុ ៨៧ឆ្នាំ និងលោកយាយឈ្មោះ កុយ ផល អាយុ ៨២ឆ្នាំ ដែលមានជីវភាពខ្វះខាតគ្មានទីពឹង ដែលរស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សំភារៈ និងគ្រឿងឧបភោគរួមមាន៖ ១. អង្ករ ២បាវទម្ងន់ ១០០គីឡូក្រាម, ២.ត្រីខ ២យួរ, ៣.ប៊ីចេង ១គីឡូក្រាម, ៤.ទឹកត្រី ១យួរ, ៥.ទឹកស៊ីអ៉ីវ ១យួរ, ៦. ស្កស ១គីឡូក្រាម, ៧.ខ្ទឹមស ១គីឡូក្រាម, ៨.គុយទាវកញ្ចប់ ១កេស, ៩.ទឹកសុទ្ធ ១កេស, ១០.ទឹកដោះគោឆៅ ១យួរ និង១១.ថវិកាចំនួន​ ៥០៣,៥០០រៀល។ សរុបជាថវិការមានចំនួន ៨៩៣,០០០រៀល៕

តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនលោកយាយ ដែលកំពុងមានការខ្វះខាត

តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនលោកយាយ ដែលកំពុងមានការខ្វះខាត

កំពង់ឆ្នាំង៖ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ លោក វេត វី និងក្រុមការងារសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យ ឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកា និងសម្ភារៈមួយចំនួនចែកជូនលោកយាយ ចំនួន ២(ពីរ)នាក់ ដែលមានការខ្វះខាត។ លោកយាយទី១ មានឈ្មោះ ឈួន ហាន រស់នៅម្នាក់ឯង ដែលស្ថិតនៅក្នុងភូមិវាលតាគីង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ លោកយាយទី 2 មានឈ្មោះ មាស សយ រស់នៅជាមួយចៅកំព្រាពីរនាក់ ស្ថិតនៅក្នុងភូមិនាងមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ចំនួនសម្ភារៈប្រគល់ជូនលោកយាយទាំង២(ពីរ) សរុបរួមមាន៖ ១.អង្ករ 100គីឡូក្រាម ២.ថវិការជូនលោកយាយទាំង២នាក់ ២០០,០០០រៀល (១០០,០០០រៀល/ម្នាក់) ៣.ទឹកស៊ីអ៊ីវ ២យួរ ៤.ទឹកត្រី ១យួរ ៥.ខ្លាញ់ ២ដប ៦.ស្ករស ២គីឡូក្រាម ៧.ប៊ីចេង ១គីឡូក្រាម ៨.អ្នកមីងមេភូមិពីរនាក់ ៤០,០០០រៀល សរុបជាថវិកាមានចំនួន ៥៩០,០០០រៀល៕

លោក វេត វី និងក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនគ្រួសារខ្វះខាត

លោក វេត វី និងក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ នាំយកថវិកា និងសម្ភារៈជូនគ្រួសារខ្វះខាត

កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយនៃឆ្នាំ២០២៣ ក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ជំនួសមុខឱ្យឯកឧត្តម លី វិចិត្រ ជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បាននាំយកថវិកានិងសម្ភារៈមួយចំនួនចែកជូនដល់គ្រួសារខ្វះខាត អ្នកមីងមានឈ្មោះឆែម ឈឿន រស់នៅម្នាក់ឯង ស្ថិតនៅក្នុងភូមិបុរីរម្យ សង្កាត់វាលពង់ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថវិកានិងសម្ភារៈរួមមាន៖១.អង្ករ ៦០គីឡូក្រាម, ២.ថវិការ ១០០,០០០រៀល, ៣.ទឹកស៊ីអ៊ីវ ២យួរ, ៤.ទឹកត្រី ១យួរ, ៥.ទឹកសុទ្ធ ១កេះ៕

CNDEGRE INTERNATIONAL (KH) CO., LTD donated money to purchase light poles and solar lights.

CNDEGRE INTERNATIONAL (KH) CO., LTD donated money to purchase light poles and solar lights.

Kampong Spue: On December 21, 2023, General Manager Xu Jianjun of CNDEGRE INTERNATIONAL (KH) CO., LTD ha donated US$100 to buy light pole and solar light at Seila Charik Temple (called Kdei Trep Temple) Address: Preah Sdach District, Prey Veng Province Prom Khsach Village, Lvea Township, i 2,500 meter long from intersection Road#1 to the temple intersection and need to build planting pole and solar lights. Mr. LY Vichet, President of the Foundation, expressed hi gratitude and respectful wishe to CNDEGRE INTERNATIONAL (KH) CO., LTD: all the best, succes in career, happines and good health, good luck and happines to the whole family.

កម្មករក្រុមហ៊ុន យូនៀន និង មីឡានណា ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កម្មករក្រុមហ៊ុន យូនៀន និង មីឡានណា ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ស្ពឺ៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនកម្មករ កម្មការិនីនៃក្រុមហ៊ុន យូនៀន លេឌើរវែរ អឹម.អេហ្វ.វ៉ាយ ឯ.ក និងក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក នៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ បច្ច័យប្រមូលបានពីកម្មករ កម្មការិនី ទាំងពីរក្រុមហ៊ុន មានចំនួន ១២៤,៨០០រៀល៕

កម្មករក្រុមហ៊ុន ញ៉ូអេធីធី ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កម្មករក្រុមហ៊ុន ញ៉ូអេធីធី ចូលរួមបច្ច័យទិញបង្គោលភ្លើង& អំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចារិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ស្ពឺ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បងប្អូនកម្មករ កម្មការិនីនៃក្រុមហ៊ុន ញ៉ូ អេធីធី​ ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០ ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ បច្ច័យប្រមូលបានពីកម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី​ ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ចូលរួមជាបច្ច័យចំនួន ១០៧,៦០០រៀល៕

កម្មករ កម្មការិនី នៃក្រុមហ៊ុន ខាយណេង ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

កម្មករ កម្មការិនី នៃក្រុមហ៊ុន ខាយណេង ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កម្មករ កម្មការិនី នៃក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង បានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ បច្ច័យប្រមូលបានពីកម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ចូលរួមជាបច្ច័យចំនួន ២០០,០០០រៀល៕

ក្រុមហ៊ុន ស៊ីអិនឌឺហ្គ្រី និងកម្មករ កម្មការិនី ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

ក្រុមហ៊ុន ស៊ីអិនឌឺហ្គ្រី និងកម្មករ កម្មការិនី ចូលរួមបច្ច័យទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដ សិលាចរិក (ហៅវត្ដ ក្ដីត្រឹប)

កំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក និងកម្មករ កម្មការិនីដែលធ្វើក្នុងក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បាម៉ន ក្រុងច្បាម៉ន ខេត្ដកំពង់ស្ពឺបានចូលរួមជាបច្ច័យជាមួយមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដើម្បីយកទៅទិញបង្គោលភ្លើង និងអំពូលសូឡឺ ដាក់បំភ្លឺផ្លូវចូលវត្ដសិលាចរិក (ហៅវត្ដក្ដីត្រឹប) ចាប់ពីផ្លូវជាតិលេខ១ ចូលមកដល់ខ្លោងទ្វារវត្ដចំងាយ ២,៥០០ម៉ែត្រ ដែលស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ បច្ច័យប្រមូលបានរួមមាន៖ កម្មករ កម្មការិនី ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី ចូលរួមជាបច្ច័យចំនួន ៣៦៤,៤០០រៀល ក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ិនធើណេសិនណល (ខេអេច) ឯ.ក ចូលរួមជាបច្ច័យចំនួន 100$ សរុបមានចំនួន ៣៦៤,៤០០រៀល និង ១០០ដុល្លា៕

ក្រុមហ៊ុន អ៊ីស្ដក្រោន ចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

ក្រុមហ៊ុន អ៊ីស្ដក្រោន ចូលរួមបរិច្ចាគថវិកា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក ផឹង ធាឈីវ តំណាងក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ីនដាសស្រ្ទី ឯ.ក ស្ថិតនៅភូមិរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគថវិកាចំនួន ៣០០ដុល្លា សម្រាប់ទិញបង្គោលភ្លើង និងអំពូលសឡា ដាក់បំពាក់តាមផ្លូវច្រកចូលវត្ដសិលាចារិក ហៅវត្ដក្ដីត្រឹប ពីផ្លូវជាតិលេខ១ ចូលរហូតដល់ខ្លោងទ្វាវត្ដ ដែលមានចំងាយ ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង តាមរយៈមូលនិធិសប្បុរសធម៌ ដើម្បី សុភមង្គលកម្មករ។  លោក លី វិចិត្រ ប្រធានមូលនិធិក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន អ៊ីស្ដក្រោន និងគោរពជូនចំពោះក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក ប្រកបដោយកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ធ្វើការអំពាវដល់សប្បុរសជន

មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ធ្វើការអំពាវដល់សប្បុរសជន

   ​​   មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ មានកិត្ដិយសសូមជម្រាបជូនដំណឹងដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត មេត្ដាជ្រាបថា លោកចៅអធិការវត្ដសិលាចារិក (ហៅវត្ដក្ដីត្រឹប) ស្ថិតក្នុងភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្ដព្រៃវែង បានស្នើសុំបិណ្ឌបាតជាបង្គោល និងបំពាក់អំពូលសឡា ក្នុងមួយដើម (បង្គោលនិងអំពូល) តម្លៃ ២២០,០០០(ម្ភៃពីរម៉ឺន)រៀល សម្រាប់បំភ្លឺផ្លូវចូលវត្ដប្រវែង ២,៥០០ម៉ែត្រ ពីថ្នល់ជាតិលេខ១ មកទល់ក្លោងទ្វាវត្ដ ព្រោះសព្វថ្ងៃងងឹតពិបាកធ្វើដំណើរ ដូចនេះមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានធ្វើចលនាគៀរគរពីសប្បុរជនដើម្បីជួយកសាង។     អាស្រ័យហេតុដូចជម្រាបជូនខាងលើ មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ សូមធ្វើការអំពាវនាវដល់ លោក-លោកស្រី នាយក នាយិកា រោងចក្រ សហគ្រាស បងប្អូនកម្មករនិយោជិត ដើម្បីចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ជាថវិកា ដើម្បីចូលរួមជាកុសលផលបុណ្យ និងជូនកុសល្យផលបុណ្យទាំងនេះ ដល់ម្ចាស់សប្បុរសជនគ្រប់ៗគ្នា សម្រេចបានកិច្ចការប្រកបដោយភាពជោគជ័យ និងប្រាថ្នាអ្វីៗឱ្យបានដូចសេចក្ដីបំណងប្រាថ្នា។    សូម លោក-លោកស្រី នាយក នាយិកា រោងចក្...

ក្រុមការងារសប្បុរសធម៌សុភមង្គលកម្មករកម្ពុជាបន្ដសកម្មភាពដូចភ្លាមរលឹម

ក្រុមការងារសប្បុរសធម៌សុភមង្គលកម្មករកម្ពុជាបន្ដសកម្មភាពដូចភ្លាមរលឹម

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតិពី ឯកឧត្ដម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រចំនួន ៤គ្រួសារ ដែលស្ថិតនៅភូមិឧកញ៉ាប៉ាង​​ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុង១គ្រួសារទទួលបាន៖ ១.ថវិកា ១០០,០០០រៀល ២.អង្ករ ៥០គីឡូក្រាម ៣.ទឹកស៊ីអីវ ១យួរ ៤.ទឹកត្រី ១យួរ ៥.ប៊ីចេង ០.៥គីឡូក្រាម ៦.ស្ករស ១គីឡូក្រាម ៧.ខ្លាញ់ ១ដប ៨.ត្រីខ ១យួរ សរុបថវិកាក្នុងការចំណាយសរុបមានចំនួន ១,១៤០,០០០រៀល៕