• English
  • ភាសាខ្មែរ
  • Chinese
តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន៣៤៨,៦០០រៀលជូនកម្មករម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន៣៤៨,៦០០រៀលជូនកម្មករម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោកស្រី​ ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្តីកម្ពុជា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៣៤៨,៦០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ពុំ  មករា ភេទប្រុស អត្តលេខZC1267 ផ្នែក ខ្សែទឹកហូរ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក។ ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា ប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ្សេនសែន ស៊ូ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក  និងសូមជូនពរកម្មករនិយោជិតទាំងអស់សុខភាពល្អសំណាងល្អគ្រប់ៗគ្នា៕

លោក ភុន ផាន និង លោក មឿន រ៉ើន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៤០,៧០០រៀលជូនទៅដល់កម្មការិនីម្នាក់

លោក ភុន ផាន និង លោក មឿន រ៉ើន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសថវិកាចំនួន១៤០,៧០០រៀលជូនទៅដល់កម្មការិនីម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ ភុន ផាន និង លោក មឿន រ៉ើន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៤០,៧០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ កែវ សុយីម ភេទស្រី អត្តលេខ២១៩៣៤ ផ្នែកអនាម័យ មូលហេតុដោយសាឪពុកគាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។ ឆ្លៀតឱកាសនោះ លោក ភុន ផាន និង លោក មឿន រ៉ើន ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារប្អូនស្រី និង និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលទើបសម្រាលកូន

លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១០០,០០០រៀល ជូនសមាជិកសហជីពម្នាក់ដែលទើបសម្រាលកូន

កំពង់ស្ពឺ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ដែលមានអាសយដ្ឋាននៅភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ភីម ហឿន ផ្នែកបិទកែវ អត្តលេខ0025 មូលហេតុដោយសារគាត់ទើបនឹងសម្រាលកូន ។ នាឱកាសនោះ លោក ជូ រ៉ាគីន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេនយូ (ខេមបូឌា) ប៊ែក ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕