កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា លោក អ៊ុំ ភារះ និងលោក ទឹម ខណ្ណា តំណាងសហជីពទឹកចិត្តស្រ្តីកម្ពុជា នៃក្រុមហ៊ុន ហ្សេនសែនស៊ូ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ជូនសមាជិកម្នាក់ដែលដាក់ច្បាប់ លំហែមាតុភាព៕