កណ្ដាល៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ កញ្ញា ផល ភា ប្រធានសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានរៀបចំប្រគល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកសហជីពដូចខាងក្រោម៖
១ សមាជិកដែលមានផ្ទៃពោះដាក់ច្បាប់សម្រាល មានចំនួន ២នាក់ សរុបទឹកប្រាក់ឧបត្ថម្ភជូនចំនួន ២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
២ សមាជិកដែលមានជម្ងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ២នាក់ សរុបទឹកប្រាក់ឧបត្ថម្ភជូនចំនួន ២០០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល
និងទី៣ សមាជិកគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល៕