• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត និងក្រុមការងារសហជីពតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក បានរៃអង្គាសប្រាក់ចំនួន៤៣៤,៩០០រៀលជូនទៅគ្រួសារសពវីរៈកងទ័ពដែលគាត់បានពាក់លីជីវិតក្នុងពេលឈរជើងការពារទឹកដីនៅសមរភូមិមុខ

កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចុះទៅសួរសុខទុក្ខក្រុមគ្រួសារសពវីរ:កងទ័ពម្នាក់ឈ្មោះ សាយ សុខធឿន ភេទស្រី អត្តលេខ១១៧៦៤ ផ្នែកវេចខ្ចប់QA  មូលហេតុប្ដីគាត់បានពាក់លីជីវិតក្នុងពេលឈរជើងការពារទឹកដីនៅសមរភូមិមុខក្នុងនោះរួមមានសម្ភារៈដូចជា៖

១.ឯកឧត្តម លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករកម្ពុជា ចូលរួមសម្ភារៈ

- អង្ករចំនួន ២បាវ=២០គីឡូក្រាម

- ទឹកសុទ្ធចំនួន ១កេស

- មីចំនួន ១កេស

- ទឹកត្រីចំនួន​ ១យួរ

- ទឹកស៊ីអ៊ីវចំនួន ១យួរ

- សៀង១យួរ និងប៊ីចេង អំបិល ស្ករផងដែរ។

២.ថវិការៃអង្គាសពីបងប្អូនកម្មករកម្មការនីនៃក្រុមហ៊ុនវេន ធូរ៉ា មានចំនួនទឹកប្រាក់សរុប៤៣៤,៩០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កជំនួសមុខឲ្យក្រុមគ្រួសារសពសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីនៃក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល់ដល់បងប្អូនស្មើៗគ្នា៕

Related posts