តាកែវ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកស្រី សន សំភាសន៍ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន គីនវ៉េ (ខេមបូឌា) អ៊ិនធើលីជេន ហូមហ្វរនីស៊ីង មេនូហ្វេកឈ័រ ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករម្នាក់ឈ្មោះ ធួក តុលា អត្តលេខ ៥០៣៣៥ ផ្នែកវាយរុនក្ដា មូលហេតុត្រូវម៉ាស៊ីនវាយចំម្រាមដៃ។ ទឹកប្រាក់ប្រគល់ជូនគាត់មានចំនួន ៦០,០០០រៀល៕