កំពង់ឆ្នាំង៖ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរ ប្រដាក់ (ខេមបូឌា) ឯ.ក ផ្ដល់ថវិកាឧបត្ថម្ភជូនសមាជិក តំណាងឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា នាំយកថវិការៃអង្គាសចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់បងស្រីកម្មករម្នាក់ដែលជាសមាជិកសហជីព ដោយសារម្ដាយគាត់ទទួលមរណៈភាព ថវិការប្រគល់ជូនគាត់មានចំនួន ២២០,០០០រៀល។
សូមអរគុណបងប្អូនកម្មករនិយោជិក ដែលបានជួយសហការ រាល់បងប្អូនដែលជួបទុក្ខលំបាក និងជូនពរបងប្អូនកម្មករ សុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នា៕