កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ២០៥,៦០០រៀល ជូនសមាជិកសហជីពចំនួន ២នាក់ ដូចខាងក្រោម៖
ទី១ ឈ្មោះ ឃឿន ស៊ីណាន ភេទស្រី អត្តលេខAJ01172 ផ្នែកដេរ ក្រុមA4 ដោយសារកូនរបស់គាត់ឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ថវិកាដែលជូនគាត់មានចំនួនទឹកប្រាក់ ៩៣,០០០រៀល និងទី២ ឈ្មោះ សេម សុខលាប ភេទស្រី អត្តលេខAJ00563 ផ្នែកវេចខ្ចប់ ដោយសារឪពុករបស់គាត់ទទួលមរណៈភាព ថវិកាដែលជូនគាត់មានចំនួនទឹកប្រាក់១១២,៦០០រៀល។
លោក ឌី សំបាន និងក្រុមការងារ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕