• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ពុធ និងក្រុមការងារតំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ បានរៃអង្គាសទឹកប្រាក់សរុបចំនួន១៥០,០០០រៀលជូនដល់ប្អូនស្រីម្នាក់ដែលម្ដាយរបស់គាត់ទទួលមរណភាពដោយសារជំងឺរោគាពាទ

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពកម្លាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ ដែលមានអាសយដ្ឋាននៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន១៥០,០០០រៀលជូនបងស្រីម្នាក់ដែលម្ដាយរបស់គាត់ទទួលមរណភាពដោយសារជំងឺរោគាពាទ។ថវិការទាំងអស់បានមកពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន យីហ្វេង ស្ព័តធីង ហ្គូដស៍។

នាឱកាសនោះសហជីពកម្លាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីយីហ្វេង ស្ព័តធីង ហ្គូដស៍ សូមអគុណដល់បងប្អូនកម្មករ-កម្មការនីដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងបុណ្យកុសលស្មើៗគ្នា៕

Related posts