កំពង់ស្ពឺ៖នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក អ៉ឹម ចាន់ថៃ ប្រធានសហជីពជំនឿចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ស្ថិតនៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានធ្វើការរៃអង្គាសថវិកាឧបត្ថម្ភជូនកម្មការិនីដែលជាសមាជិកសហជីពឈ្មោះ វង់ រតនារ អត្តលេខៈ ៣៤០១ ដោយសារគាត់មានទុកជាទម្ងន់ ម្ដាយរបស់គាត់ទទួលមរណៈភាព។ ថវិកាឧបត្ថម្ភដែលផ្ដល់ជូនគាត់មានចំនួន ១៧៥,០០០រៀល៕