កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ លោក អឿន កុសល តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៩៦០,០០០រៀល ជូនសមាជិកសហជីពចំនួន ៨នាក់ ដូចខាងក្រោម៖
១ សមាជិកដែលសម្រាលកូន មានចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល សរុបប្រាក់ឧបត្ថម្ភចំនួន ៦០០,០០០រៀល
២ សមាជិកដែលរៀបអាពាហ៍ពិពាហ៍មានចំនួន ២នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល សរុបប្រាក់ឧបត្ថម្ភចំនួន ២៤០,០០០រៀល
និងទី៣ សមាជិកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០រៀល។