• English
  • ភាសាខ្មែរ
  • Chinese

តំណាងសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីពដែលបានទទួលមរណៈភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក សែ ចិត និងក្រុមការងារដែលជាសមាជិក ស.ស.យ.ក នៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ស្ថិតនៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ តំណាងឱ្យ ឯកឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានចូលរួមកម្មវិធីបុណ្យសពកម្មការិនីម្នាក់ដែលបម្រើការនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ឈ្មោះ មាន ងឿន អត្តលេខ៖19867 ដែលបានទទួលមរណៈភាពនៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតក្នុងភូមិឬស្សីមួយគុម្ព ឃុំអូរស្រាយ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រមទាំងបានពាំនាំយកថវិកាឧបត្ថម្ភជូនដល់គ្រួសារនៃសពមួយចំនួនដើម្បីចូលរួមរំលែកទុក្ខ

 ថវិកាឧបត្ថម្ភរួមមាន៖

    ១.ថវិការៃអង្គាស មានចំនួន ៥០៣,០០០រៀល

    ២.ថវិកាឧបត្ថម្ភពីក្រុមហ៊ុនវេនធូរ៉ា មានចំនួន ៤០០,០០០រៀល

    ៣.ថវិកាឧបត្ថម្ភពីសហជីពទឹកចិត្ដកម្មករកម្ពុជា មានចំនួន ៤០០,០០០រៀល

    ៤.និងប្រាក់ខែចុងក្រោយ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ មានចំនួន ១,០០៤,២០០រៀល

   សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ២,៣០៧,២០០រៀល៕