• English
  • ភាសាខ្មែរ
  • Chinese

ក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥១២,៤០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភដែលបានពីការរៃអង្គាសចំនួន ៥១២,៤០០រៀល ជូនសមាជិកសហជីពចំនួន ២នាក់ ដូចខាងក្រោម៖

ទី១ ឈ្មោះ ម៉ែន សំណាង ភេទស្រី អត្តលេខAJ01184 ផ្នែកដេរ ក្រុមC1 មូលហេតុ៖ភ្លើងឆេះផ្ទះ នៅភូមិបន្លាស្អិត ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួលប្រាក់ឧបត្ថម្ភចំនួន ៤០៩,៧០០រៀល និងទី២ ឈ្មោះ មឿង ស្រីរ័ត្ន ភេទស្រី អត្តលេខAJ00135 ផ្នែកដេរ មូលហេតុម្តាយបានទទួលមរណៈភាព បានទទួលប្រាក់ឧបត្ថម្ភចំនួន ១០២,៧០០រៀល។

លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរអរគុណដល់បងប្អូនកម្មករប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ទាំងអស់ដែលគ្រប់ពេលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជួយដល់បងប្អូនដែលបានជួបទុក្ខលំបាក និងសូមជូនបុណ្យកុសល្យទាំងនេះដល់បងប្អូនកម្មករ-កម្មការិនីឱ្យបានស្មើៗទាំងអស់គ្នា៕