• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀល ជូនសមាជិកប្រចាំក្រុមហ៊ុន ក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក

កំពង់ស្ពឺ៖នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សាវណ្ណ និងលោកស្រី លៀង ស្រីហៀង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០រៀលជូនសមាជិកចំនួន ៥នាក់ ដូចជា៖

១ ឈ្មោះ វ៉ិត សុខជា អត្តលេខBW0590 ផ្នែកដេរ ក្រុមទី១១ មូលហេតុដាក់ច្បាប់សម្រាល ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០,០០០រៀល

២ ឈ្មោះ ឃុយ រត្តនា អត្តលេខBW0952 ក្រុមតុកាត់ មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០,០០០រៀល

៣ ឈ្មោះ អឿន កាម៉ុត អត្តលេខBW2558 ក្រុមតុកាត់ មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០,០០០រៀល

៤ ឈ្មោះ អឹង សុខលី អត្តលេខBW2412 ក្រុមតុកាត់ មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០,០០០រៀល

៥ ឈ្មោះ ដើង នីតា អត្តលេខBW0232 ក្រុមជំនួយការQC មូលហេតុរៀបអាពាហ៍ពិពាហ៍ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០,០០០រៀល៕