កំពង់ស្ពឺ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ លោក ម៉ាង សុខា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភពីការរៃអង្គាសចំនួន ២៦៥,៩០០រៀល ជូនសមាជិកសហជីពឈ្មោះ កេត ស៊ុយ អត្តលេខ2109013 ក្រុមBG1 មូលហេតុគាត់មានជំងឺលើសឈាមធ្ងន់ធ្ងរ។
លោក ម៉ាង សុខា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា សូមថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ទាំងអស់ដែលតែងតែចូលរួមជាថវិការផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូន និងសូមជូនបុណ្យកុសល្យដល់បងប្អូនបានស្មើៗគ្នា៕