• English
  • ភាសាខ្មែរ
  • Chinese

លោក ឡាយ សំអូន ផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិកសហជីព ប្រចាំ ក្រុមហ៊ុន អ៉ីស្តក្រោន ហ៊្វូតវែរ អ៉ិនដាសស្ទ្រី ឯ.ក

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឡាយ សំអូន ជាអនុសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្ដកម្មករកម្ពុជា បានដឹកនាំក្រុមការងារជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាសមាជិកសហជីពនៅក្រុមហ៊ុន អ៉ីស្តក្រោន ហ្វូ៑តវែរ អ៉ិនដាសស្រ្ទី ឯ.ក  ស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ឡាយ សំអូន ក៏ចូលរួមអបអរសាទរចំពោះបងប្អូនកម្មករជាស្ត្រីដែលមានផ្ទៃពោះនិងបងប្អូនកម្មករទើបតែរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោងផងដែរ។ លោក ក៏បានពន្យល់បន្ថែមពីអត្ថប្រយោជន៍ពី ប.ស.ស ដែលបងប្អូនកម្មករកម្មការិនីគ្រប់រូបទទួលបានជាច្រើនជាពិសេសស្ត្រីមានផ្ទៃពោះគឺមានការគាំពាយ៉ាងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលគឺសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០០,០០០រៀល, កូនភ្លោះ២ទទួលបាន ១,២០០,០០០រៀល និងកូនភ្លោះ ៣ ទទួលបាន ១,៦០០,០០០រៀល ព្រមទាំងទៅពិនិត្យផ្ទៃពោះមុនសម្រាលនិងក្រោយសម្រាលសរុបចំនួន ១៤លើក ដោយក្នុងមួយលើកៗទទួលបានថវិកាត្រលប់មកវិញចំនួន ៨០,០០០រៀល ទៀតផង។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឡាយ សំអូន បានផ្ដល់កិត្តិយសប្រគល់ថវិកាឧបត្ថម្ភដល់បងប្អូនកម្មករកម្មការិនីសម្រាប់ខែមករា ឆ្នាំ២០២៤ ដែលមានចំនួន ១១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភចំនួន ១២០,០០រៀល ក្នុងនោះរួមមាន៖

, អ្នកមានផ្ទៃពោះ ចំនួន ១នាក់

, អ្នករៀបការ ចំនួន ៥នាក់

, អ្នកឈឺធ្ងន់ ចំនួន ៥នាក់

សរុបថវិកាមានចំនួន១,៣២០,០០០រៀល៕