កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហភាពសហជីពសុភមង្គលកម្មករកម្ពុជានិងជាប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានរៃអង្គាសទឹកប្រាក់ចំនួន២៣០,៣០០រៀលជូនដល់សមាជិកសហជីពម្នាក់ឈ្មោះ ស៊ឺន ធឺន ភេទប្រុស អត្តលេខ ៣២៥៣២ បម្រើការងារផ្នែក/ក្រុមកាវC7 មូលហេតុដោយសារគាត់ជួបគ្រោះថ្នាក់ចរាចណ៍បាក់ជើង។ថវិការទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ-កម្មការនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.កសូមអរគុណទៅដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិកដែលតែងតែបរិចាកទឹកប្រាក់ផ្ទាល់ខ្លួននិងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ៗគ្នា៕





