កំពង់ស្ពឺ៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ចាន់ ផល្លា តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានផ្ដល់ថវិកាឧបត្ថម្ភដល់គ្រួសារនៃសពដែលជាកម្មករធ្វើការនៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ផ្នែកL៦ ដោយមូលហេតុ ធ្វើអតិឃាតខ្លួនឯង។ ថវិកាឧបត្ថម្ភសរុបមានចំនួន ៤៧៥,៥០០រៀល និង ២០០ដុល្លា ដោយក្នុងនោះរួមមាន៖
១. ប្រាក់រៃអង្គាសពីបងប្អូនកម្មករ-និយោជិត មានចំនួន ៤១៥,០០០រៀល
២. ផ្នែកបុគ្គលិក និងក្រុមការងារសហជីព មានចំនួន ៦០,៥០០រៀល
២. ខាងក្រុមហ៊ុនចូលរួមរំលែកទុក្ខ ៥០ដុល្លា
៣. ប្រាក់ខែចុងក្រោយបាន ១៥០ដុល្លា៕