• English
  • ភាសាខ្មែរ
  • Chinese

លោក សាត សុខនីម និងក្រុមការងារតំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក បានឧបត្ថម្ភប្រាក់ចំនួន១៨០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ដែលសម្រាលកូនរួច

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សាត សុខនីម និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១៨០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ដែលសម្រាលកូនរួចដោយក្នុងមួយនាក់ទទួលបានទឹកប្រាក់ចំនួន៦០,០០០រៀលក្នុងនោះរួមមាន៖

១. ឈ្មោះ សេង ផានី អត្តលេខ1093 បម្រើការងារផ្នែកបាត

២. ឈ្មោះស៊ីន អូន អត្តលេខ1335 បម្រើការងារផ្នែកបាត

៣. ឈ្មោះ ឡោ មិនា អត្តលេខ1804 បម្រើការងារផ្នែកបា​

នាឱកាសនោះ លោក សាត សុខនីម និងក្រុមការងារតំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ញ៉ូ អេធីធី ស៊ូ ម៉េកឃីង (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts