កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ជន ម៉ុង និង លោក បិច ពុទ្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គមានជ័យ ខេត្តកំពង់ស្ពឺ។ បានឧបត្ថម្ភទឹកប្រាក់ចំនួន១៨១,១០០រៀលជូនសមាជិកសហជីពម្នាក់ឈ្មោះទ្រី សុខផុន បម្រើការងារផ្នែកដេរS10. 02293 មូលហេតុដោយសារគាត់ជួបគ្រោះថ្នាក់ចរាចរណ៍។
ឆ្លៀតឱកាសនោះ លោក គង់ សំអឿន និង លោក បិច ពន្ធី តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ប្រាយម៍ ស្ទីតធ៍ ឯ.ក បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុម ប្រាយម៍ ស្ទីតធ៍ ឯ.ក ដែលតែងតែគាំទ្រដល់ក្រុមការងារសហជីពប្រចាំក្រុមហ៊ុន និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខ៕





