កណ្ដាល៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន១៨០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះសុខ កញ្ញា នៅក្រុម៦ អត្តលេខ ២២៨៤ គាត់រស់នៅ ភូមិព្រៃទ្រា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលមូលហេតុដោយសារតែជំងឺ។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ។
ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អ៊ីអេចអិម អ៊ីហ្សីហូម មេនូហ្វេកធឺរីង ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕