• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,២០០,០០០រៀល ជូនសមាជិកសហជីព

កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,២០០,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ ជីម សុខកាន់ អត្តលេខ ៦៧៩១ ផ្នែកពិនិត្យ មូលហេតុដោយសារភ្លើងឆាបឆេះផ្ទះរបស់គាត់ខ្ទិចខ្ទីអស់ទាំងស្រុង។ ហើយថវិកាប្រគល់ជូនដល់គាត់រួមមាន៖

១.ក្រុមហ៊ុន ហ្វាស ម៉េកឃីង ថវិកាសរុបចំនួន៤០០,០០០រៀល។

២.ឯកឧត្តម លី វិចិត្រ ថវិកាសរុបចំនួន២០០,០០០រៀល។

៣.ថវិការៃអង្គាសពីបងប្អូនកម្មករ កម្មការិនីសរុបចំនួន៦០០,០០០រៀល។

ឆ្លៀតឱកាសនោះ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន ហ្វាស ម៉េកឃីង (ខេមបូឌា) ឯ.ក ទាំងអស់បានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts