កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅ ភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់សមាជិកចំនួន២នាក់ដែលសម្រាលមាតុភាព ដោយក្នុងនោះរួមមាន៖
១.ឈ្មោះ ឈិត សារឹម អត្តលេខBW1545 ក្រុម 26។
២.ឈ្មោះ ស៊យ រ៉ន អត្តលេខBW1843 ក្រុ13។
ឆ្លៀតឱកាសនោះ លោក យ៉ាវ សុវណ្ណ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន បេសវីន ហ្វេសិន (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕