កណ្ដាល៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរស្កាយ ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤០០,០០០រៀល ជូនសមាជិកសហជីពដែលរៀបអាពាហ៍ពិពាហ៍ចំនួន១នាក់ និង សម្រាលកូនចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០រៀល ក្នុងនោះរួមមាន៖
១.ឈ្មោះ ស៊ីន ស្រីណាត់ ភេទស្រី អត្តលេខAS001423 មានតួនាទីផ្នែកដេរA2 គាត់រៀបអាពាហ៍ពិពាហ៍ ដែលទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។
២.ឈ្មោះ ឈឿន រឿន ភេទស្រី អត្តលេខ AS000126 មានតួនាទីផ្នែកដេរA2 គាត់សម្រាលកូន ដែលទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។
៣.ឈ្មោះ សារ៉ាក់ សំប៊យ ភេទស្រី អត្តលេខAS000264 មានតួនាទីដេរ A7 គាត់សម្រាលកូន ដែលទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។
៤.ឈ្មោះ ចាន់ ស្រីពៅ អត្តលេខAS000090 គាត់សម្រាលកូន ដែលទទួលបានទឹកប្រាក់ចំនួន ១០០,០០០រៀល។
នាឱកាសនោះ លោកស្រី ផល ភា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេស្ទើរ ស្កាយ ហ្គាម៉ិន ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕