កំពង់ស្ពឺ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំនៅក្រុមហ៊ុន ហ៊ីរ៉ូតា (ខេមបូឌា) ហ្គាម៉ិន ដែលមានអាសយដ្ឋានភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បាននាំយកថវិកាជូនដល់បងប្អូនកម្មករកម្មការីនីចំនួន៤នាក់ ដែលគាត់សំរាលកូន និងជួបគ្រោះថ្នាក់ចរាចរណ៍។ សរុបទឹកប្រាក់អស់ ២៤០,០០០រៀល ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០,០០០រៀល៕