• English
  • ភាសាខ្មែរ
  • Chinese

លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣២០,០០០រៀល ជូនសមាជិកសហជីព

កណ្ដាល៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣២០,០០០រៀល ជូនសមាជិកសហជីពដែលសម្រាលកូនចំនួន៤នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ សុង សុភា អត្តលេខ04848   ផ្នែកដេរB9

២.ឈ្មោះ សៅ ស៊ីនួន  អត្តលេខ05681 ផ្នែកដេរA6

៣.ឈ្មោះ គុយ ករុណា អត្តលេខ05706 ផ្នែកបិតកាវA

៤.ឈ្មោះ រ៉ុម ចាន់ថន អត្តលេខ00853 ផ្នែកតុកាត់A1

៥.ឈ្មោះ អ៊ុំ ស្រីនី  អត្តលេខ06232  ផ្នែកបិតកាវB

នាឱកាសនោះ លោក ហ៊ីន ម៉ៃ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេហ្វ អិម អេហ្វ មេនូហ្វេកធើរីង ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕