កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣៦០,០០០រៀល ជូនសមាជិកចំនួន៦នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៦០,០០០រៀល ក្នុងនោះរួមមាន៖
១. ឈ្មោះ ម៉ើ សុខនួន អត្តលេខ35635 ដេរB7SW ។
២. ឈ្មោះ ញឹម រដ្ធធានី អត្តលេខ35602 ក្រុមSwA7។
៣. ឈ្មោះ យ៉ូត ស្រីនៀត អត្តលេខ31044 ក្រុមដេរB7SW។
៤.ឈ្មោះ សេនជះ អត្តលេខ32530 ក្រុមA7SW។
៥.ឈ្មោះ ថា រ៉ា អត្តលេខ37159 ក្រុម A5SW។
៦.ឈ្មោះ សុះ ជ័យនុព អត្តលេខ32525 ក្រុមA1SW។
ឆ្លៀតឱកាសនោះ លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករកម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕