• English
  • ភាសាខ្មែរ
  • Chinese

លោកស្រី សៀក ណាក់ និងក្រុមការងារ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន អិន អឹម អិល ហ្គាម៉ិន ឯ.កបានឧបត្ថម្ភទឹកប្រាក់ចំនួន៩០,០០០រៀលជូនដល់សមាជិកសហជីពម្នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតពី លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជា លោកស្រី សៀក ណាក់ និងក្រុមការងារប្រចាំក្រុមហ៊ុន ដុដុអិន អឹម អិល ហ្គាម៉ិន ឯ.ក ដែលមានអាសយដ្ឋានភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានរៃឧបត្ថម្ភទឹកប្រាក់ចំនួន៩០,០០០រៀលជូនដល់កម្មករ-កម្មការនីដែលជាសមាជិកសហជីពម្នាក់ដែលរៀបអាពាហ៍ពិពាហ៍។
ឆ្លៀតឱកាសនោះ លោកស្រី សៀក ណាក់ តំណាងសហជីពទឹកចិត្តស្ត្រីកម្ពុជាប្រចាំក្រុមហ៊ុន ដុអិន អឹម អិល ហ្គាម៉ិន ឯ.ក សូមថ្លែងអំណរគុណដល់លោកស្រី ហ៊ុន រស្មី ប្រធានសហព័ន្ធសហជីពទឹកចិត្តស្រ្ដីកម្ពុជាដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពទាំងអស់និងសូមជូនពរដល់បងប្អូនកម្មករ-កម្មការនីដែលជាសមាជិកសហជីពជួបតែសំណាងល្អនិងសុខភាពល្អគ្រប់គ្នាៗ

Related posts