កំពង់ស្ពឺ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤៥០,០០០រៀល ជូនសមាជិកម្នាក់ចំនួន ៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖
១. ឈ្មោះ ទិត្យ ផានុង អត្តលេខLR3383 ក្រុមឃ្លាំង មូលហេតុរៀបអាពាហ៍ពិពាហ៍។
២. ឈ្មោះ សិត ភារី អត្តលេខLR8959S ក្រុមរៀបចំ មូលហេតុសម្រាលកូន។
៣. ឈ្មោះ ផល សុភ័ក្ត អត្តលេខLR4129R ក្រុមពិនិត្យ មូលហេតុសម្រាលកូន។
៤. ឈ្មោះ កែវ កញ្ញា អត្តលេខLR2429S ក្រុមA4 មូលហេតុសម្រាលកូន.
៥. ឈ្មោះ វង្ស ចាន់ អត្តលេខLR2315L ក្រុមA3ទឹកហូរ មូលហេតុសម្រាលកូន។
ឆ្លៀតឱកាសនោះ លោក អ៊ឹម ចាន់ថៃ តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ឡូរិន ហ៊្វូតវែរ ឯ.ក ក៏សូមថ្លែងអំណរគុណដល់លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕