កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាសរុបចំនួន ១,៧៨៧,១០០រៀល ជូនកម្មករម្នាក់ឈ្មោះ មឿន ហ៊ា ភេទប្រុស អត្តលេខ៣២០៣៥ ផ្នែកសន្តិសុខ ដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឪ្យបាត់បង់ជីវិតកាលពីថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៥ ។ លោក សែ ចិត និងក្រុមការងារបាននាំយកនូវបច្ច័យមកចូលបុណ្យដល់គ្រួសារសពក្នុងនោះរួមមាន៖
១.ថវិការៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីនៅក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក មានចំនួន ៤១៣,០០០រៀល។
២.លោកនាយកក្រុមហ៊ុនឧបត្ថម្ភប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព។
៣.ឯក ឧត្ដម លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភប្រាក់ចំនួន៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង។
៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ១០០ដុល្លា លុយខ្មែរ១៧៤,១០០រៀល។
ឆ្លៀតឱកាសនោះ លោក សែ ចិត តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕