ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២,៦៨០,០០០រៀល ជូនសមាជិកសហជីពចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល និងផ្ដល់ប្រាក់ឧបត្ថម្ភទៅដល់កម្មករម្នាក់ដែលបានទទួលមរណភាព ក្នុងនោះរួមមាន៖
១. អ្នកសម្រាលបុត្រ ចំនួន ៦នាក់។
២. អ្នកឈឺធ្ងន់ ចំនួន ៥នាក់។
៣. អ្នករៀបអាពាហ៍ពិពាហ៍ ចំនួន៨នាក់។
៤.កម្មករម្នាក់ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានប្រគល់ប្រាក់ឧបត្ថម្ភ ចំនួន ៤០០,០០០រៀល និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅដល់គ្រួសារនៃសពផងដែរ។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីនប៉ូ (ខេមបូឌា) ហ៊្វូតវែរ ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕