កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ ។ បានផ្ដល់ប្រាក់រៃអង្គាសចំនួន ២០២,៥០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ម៉ន ឌីណា ភេទស្រី អត្តលេខL1453 មុខងារបិទកាវB1 មូលហេតុស្វាមីរបស់គាត់បានទទួលមរណភាពដោយសារឆក់ខ្សែភ្លើង។ ថវិកាដែលរៃអង្គាសបានមកពីបងប្អូនកម្មករ កម្មរការិនីប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក។
នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕