• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន២៤២,០០០រៀលជូនទៅដល់កម្មករម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ២៤២,០០០រៀល ជូនកម្មករម្នាក់ឈ្មោះ សៅ រតនី អត្តលេខ២១១២០០៦ ក្រុមW.H មូលហេតុដោយសារម្តាយរបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ​ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts