កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០រៀល ជូនសមាជិកសហជីពចំនួន៥នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល។
ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕