• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន២៣៤,០០០រៀលជូនទៅដល់កម្មការិនីម្នាក់ដែលឪពុករបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ បានធ្វើការរៃអង្គាសថវិកាចំនួន ២៣៤,០០០រៀល ជូនកម្មការិនីម្នាក់ឈ្មោះ សន ណាក់ ភេទស្រី អត្តលេខ ២៣០៥១៤៧ ផ្នែកCCA.២ មូលហេតុដោយសារឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាដែលឧបត្ថម្ភជូនគាត់បានពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ​ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារបងស្រី និងសូមអរគុណដល់បងប្អូនកម្មករ​ កម្មការិនីប្រចាំក្រុមហ៊ុន មីឡានណា លេឌើរវែរ អឹម.អេហ្វ.វ៉ាយ (ខេមបូឌា) ឯ.ក ទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts