• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ បានរៃអង្គាសប្រាក់ចំនួន ១៤៤,៣០០រៀល ជូនសមាជិកសហជីពម្នាក់ដែលម្ដាយរបស់គាត់បានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសប្រាក់ចំនួន ១៤៤,៣០០រៀល ជូនសមាជិកម្នាក់ដោយមូលហេតុម្ដាយរបស់គាត់បានទទួលមរណភាព។ ថវិកាឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ។

ឆ្លៀតឱកាសនោះ តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ សូមថ្លែងអំណរគុណដល់លោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕