កំពង់ស្ពឺ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,២០០,០០០រៀល ជូនសមាជិកសហជីពចំនួន១០នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ក្នុងនោះរួមមាន៖
១. អ្នកសម្រាលបុត្រ ចំនួន៤នាក់។
២. អ្នកឈឺធ្ងន់សម្រាកព្យាបាលនៅឯមន្ទីរពេទ្យលើសពីមួយសប្ដាហ៍ ចំនួន៣នាក់។
៣. អ្នករៀបអាពាហ៍ពិពាហ៍ ចំនួន៣នាក់។
នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕