កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ដែលមានអាសយដ្ឋាននៅភូមិព្រីង ឃុំរលាំងចក ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ១០២,៨០០រៀល ជូនសមាជិកសហជីពម្នាក់ឈ្មោះ ញ៉ឹប សាវ៉ុន អត្តលេខAJ00020 បម្រើការងារផ្នែកដេរ ក្រុមB2 មូលហេតុដោយសារកូនរបស់គាត់បានបាត់បង់អាយុជីវិតនៅក្នុងផ្ទៃពេលដែលសម្រាល។ ថវិកាដែលឧបត្ថម្ភជូនគាត់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក។
នាឱកាសនោះ លោក ទិត សុភា និងលោក ឌី សំបាន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.ក ក៏សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន អេជេ ថេកស្ថាយ ឯ.កទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕