• English
  • ភាសាខ្មែរ
  • Chinese

លោក ចិក សន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,០៨០,០០០រៀល ជូនសមាជិកសហជីពចំនួន៩នាក់

កណ្ដាល៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក ចិក សន តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១,០៨០,០០០រៀល ជូនសមាជិកសហជីពចំនួន៩នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ១២០,០០០រៀល ក្នុងនោះរួមមាន៖

១. អ្នកសម្រាលបុត្រចំនួន ៥នាក់។

២. អ្នកឈឺលើសពីមួយសប្ដាហ៍ចំនួន ១នាក់។

៣. អ្នករៀបអាពាហ៍ពិពាហ៍ចំនួន៣នាក់។

នាឱកាសនោះ លោក ចិក សន តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខេនផាក (ខេមបូឌា) ឯ.ក ក៏បានថ្លែងអំណរគុណដល់លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕

Related posts