កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ ដែលមានអាសយដ្ឋាននៅភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសប្រាក់ចំនួន ១៧៤,៧០០រៀល ជូនសមាជិកម្នាក់ឈ្មោះ ញ៉ាញ់ ប្រុស ដោយមូលហេតុឪពុករបស់គាត់បានទទួលមរណភាព។ ថវិកាឧបត្ថម្ភទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ។
ឆ្លៀតឱកាសនោះ តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយ សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន វេនធូរ៉ា លេឌើរវែរ អឹមអេហ្វវ៉ាយទាំងអស់ដែលតែងតែបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕