• English
  • ភាសាខ្មែរ
  • Chinese

លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក បាននាំយកប្រាក់ឧបត្ថម្ភនិងប្រាក់រៃអង្គាសចំនួន៤២៣,៤០០រៀលជូនសមាជិកសហជីពចំនួន៤នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន៤២៣,៤០០រៀល ជូនសមាជិកសហជីពចំនួន៤នាក់ ក្នុងនោះរួមមាន៖

១.ឈ្មោះ ណៃ ស្រីនាង ភេទស្រី អត្តលេខL.0687 មុខងារប្រធានB1 មូលហេតុគាត់ទើបនឹងសម្រាលកូន ទទួលបានថវិកាចំនួន ១០០,០០០រៀល។

២.ឈ្មោះ សំ ថុល ភេទស្រី អត្តលេខL.0544 មុខងារចល័តA4 មូលហេតុគាត់ទើបនឹងសម្រាលកូន ទទួលបានថវិកាចំនួន ១០០,០០០រៀល។

៣.ឈ្មោះ ញាញ់ ណែត ភេទស្រី អត្តលេខI.1210 មុខងារដេរA7 មូលហេតុឪពុករបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន ១២៣,៤០០រៀល។

៤.ឈ្មោះ អុន រ៉ុន ភេទស្រី អត្តលេខL.0375 មុខងារដេរA3 មូលហេតុបងរបស់គាត់បានទទួលមរណភាព ទទួលបានថវិកាចំនួន ១០០,០០០រៀល។

នាឱកាសនោះ លោក នុច រ៉ុង តំណាងសហជីពជំនឿចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន វេម ហ្វា ហ៊ែនប៊ែក(ខេមបូឌា)ឯ.ក សូមអរគុណដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕