• English
  • ភាសាខ្មែរ
  • Chinese

តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក បានរៃអង្គាសថវិកាចំនួន៣,៥១៧,០០០រៀលដើម្បីជួយដល់កងទ័ពកម្ពុជានិងជនភៀសសឹក

កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអំពាវនាវពីមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ដែលបានបង្កើតឡើងដោយសហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន៣,៥១៧,០០០រៀល ដើម្បីជួយទៅដល់កងទ័ពកម្ពុជានៅសមរភូមិជួរមុខដែលកំពុងធ្វើសឹកសង្គ្រាមយ៉ាងក្ដៅគគុកដើម្បីការពារទឹកដីកម្ពុជាពីការឈ្លានពានពីសំណាក់កងទ័ពសៀមតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជួយទៅដល់ប្រជាជនភៀសសឹកដែលកំពុងជម្លៀសខ្លូនពីកន្លែងមានសង្គ្រាមទៅកាន់ទីទួលសុវត្ថិភាព។ ថវិកាមូលនិធិទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក។

នាឱកាសនោះ តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.ក ក៏បានថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ស៊ីអិនឌឺហ្រ្គី អ៊ីនធើណេសិនណល (ខេអេច) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយដល់កងទ័ពជួរមុខនិងប្រជាជនខ្មែរដែលកំពុងជួបទុក្ខលំបាក និងសូមជូនពរដល់សមាជិកទាំងអស់ឱ្យជួបតែសំណាងល្អ និងសុខភាពល្អគ្រប់ៗគ្នា៕