• English
  • ភាសាខ្មែរ
  • Chinese

តំណាងរោងចក្រ ហ្វាស ម៉េកឃីង ឯ.ក ព្រមទាំងបងប្អូនកម្មករ-និយោជិត ចូលរួមថវិកាឧបត្ថម្ភចំនួន ៥០០ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ តំណាងរោងចក្រ ហ្វាស ម៉េកឃីង ឯ.ក ព្រមទាំងបងប្អូនកម្មករ-និយោជិត បានចូលរួមថវិកាឧបត្ថម្ភចំនួន ៥០០ដុល្លា ដែលមានអាសយដ្ឋាននៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related posts