• English
  • ភាសាខ្មែរ
  • Chinese

តំណាងរោងចក្រ ស៊ីនយីហ្វេង ស្ព័តធីង ហ្គូដស៍ (ខេមបូឌា) ឯ.ក ចូលរួមថវិកាឧបត្ថម្ភចំនួន ៣០០ដុល្លា ជួយដល់កងទ័ព និងជនភៀសសឹក

លោក លី វិចិត្រ តំណាងមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានថ្លែងអំណរគុណចំពោះ តំណាងរោងចក្រ ស៊ីនយីហ្វេង ស្ព័តធីង ហ្គូដស៍ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋានភូមិសង្រ្គោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលរួមថវិកាឧបត្ថម្ភចំនួន ៣០០ដុល្លា សម្រាប់មូលជួយដល់កងទ័ពខ្មែរជួរមុខ និងជនភៀសសឹក ពីសង្រ្គាមឈ្លានពានសៀម មកលើទឹកដីខ្មែរ។

លោក លី វិចិត្រ ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងគោរពជូនពរ ចំពោះបងប្អូនសប្បុរសជនទាំងអស់ ប្រកបកិច្ចការរកស៊ីឱ្យរីកចម្រើន និងជួបប្រទះពុទ្ធពរទាំងបួនប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Related posts