• English
  • ភាសាខ្មែរ
  • Chinese

សហជីពទឹកចិត្តកម្មករកម្ពុជា ផ្ដល់ថវិការឧបត្ថម្ភជូនសមាជិកសហជីពប្រចាំក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក

ភ្នំពេញ៖ នៅថ្ងៃរសៀលទី១៧ ខែសីហា ឆ្នាំ២០២៤ តំណាងសហជីពទឹកចិត្ដកម្មករកម្ពុជា នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ដែលបានមានអាសយដ្ឋាននៅភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភ ប្រគល់ជូនបងប្អូនកម្មករ កម្មការិនី ចំនួន ៧នាក់ ដែលជាសមាជិកសហជីព នៃក្រុមហ៊ុន អ៊ីស្ដក្រោន ហ៊្វូតវែរ អ៊ិនដាសស្រ្ទី ឯ.ក។

ថវិកាឧបត្ថម្ភសម្រាប់សមាជិកទាំង ៧នាក់ ក្នុងម្នាក់ៗទទួលបាន ១២០,០០០រៀល រួមមាន៖

  1. អ្នកសម្រាលកូនចំនួន ៣នាក់
  2. អ្នកឈឺធ្ងន់ចំនួន ៤នាក់

សរុបថវិកាឧបត្ថម្ភទាំងអស់មានចំនួន ៨៤០,០០០រៀល។