• English
  • ភាសាខ្មែរ
  • Chinese

លោក សែ ចិត និងលោក មុត បញ្ញា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក បានរៃអង្គាសថវិកាចំនួន២,០៨៥,០០០រៀលជូនទៅកម្មករម្នាក់ដែលបានទទួលមរណភាព

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក សែ ចិត និងលោក មុត បញ្ញា តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក ដែលមានអាសយដ្ឋាននៅភូមិស្រែត្រោក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានរៃអង្គាសថវិកាចំនួន ២,០៨៥,០០០រៀលជូនកម្មករម្នាក់ឈ្មោះ ភាព សុគន្ធ ភេទប្រុស អត្តលេខ០៤៨៥ បម្រើការងារផ្នែកតុកាត់ មូលហេតុដោយសារគាត់បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យបាត់បង់អាយុជីវិតកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលមានអាសយដ្ឋាននៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងនោះរួមមាន៖

១.ថវិការរៃអង្គាសពីបងប្អូនកម្មករ-កម្មការិនីមានចំនួនទឹកប្រាក់៣៣០,៤០០រៀល

២.លោកនាយកក្រុមហ៊ុនឧបត្ថម្ភទឹកប្រាក់ចំនួន២០០ដុល្លារ រួមទាំងអង្ករ ១០០គីឡូ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ

៣.សហជីពទឹកចិត្តកម្មករកម្ពុជាឧបត្ថម្ភទឹកប្រាក់ចំនួន២០០,០០០រៀល

៤.ប្រាក់ខែចុងក្រោយរបស់គាត់លុយដុល្លារ១៨០.៧៣ លុយបាយ៣២,០០០រៀល។

ឆ្លៀតឱកាសនោះ ​តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.ក សូមចូលរួមរំលែកទុក្ខដល់គ្រួសារសព និងសូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ួយ ម៉ៅ ហ៊ែនប៊ែក មេនូហ្វេកឆឺរីង ឯ.កទាំងអស់ដែលតែងតែចូលរួមជាថវិកាផ្ទាល់ខ្លួនតាមសន្ធាជ្រះថ្លារបស់បងប្អូនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងជូនបុណ្យកុសលដល់បងប្អូនស្មើៗគ្នា៕

Related posts