• English
  • ភាសាខ្មែរ
  • Chinese

លោក លី សុផាន ប្រធានសហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹងចំពោះសកម្មភាព អសីលធម៌ ចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃ

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ​ សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា (CFUF) សូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះសកម្មភាព អសីលធម៌ ដោយចាត់ទុកជាអំពើថោកទាប ខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ ដែលមិនអាចទទួលយកបានចំពោះទង្វើរបស់ជនជាតិថៃមួយចំនួនបានយករូបថតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធា កម្ពុជាទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីងមោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម

អាកប្បកិរិយាបែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ តម្លៃ សីលធម៌ និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ និងស្ទើរតែមិនគួរឱ្យជឿសោះឡើយថា ប្រជាជាតិមួយដែលតែងតែតាំងខ្លួនថាមានអារ្យធម៌ខ្ពង់ខ្ពស់ បែរជាអាចធ្វើសកម្មភាពដ៏គម្រក់អាក្រក់ជូជាតិនេះបាន។ កម្ពុជាទោះបីជាប្រទេសតូចមានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ លើកលែងតែមកបំពានលើកម្ពុជាមុន។

សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវប្រកប ដោយភាពឈ្លាសវៃ អត់ធ្មត់ និងក្នុងស្មារតីជារដ្ឋបុរស ដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ សម្តេចតេជោ ដើម្បីលើកកម្ពស់អធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ហើយការពង្រឹងការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយការពឹងផ្អែកលើខាងក្រៅ គឺជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់ការពង្រឹងការគ្រប់គ្រងខ្លួនឯង ភាពធន់របស់ជាតិ និងឯករាជ្យភាព៕

Related posts