• English
  • ភាសាខ្មែរ
  • Chinese

លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០រៀល ជូនសមាជិកសហជីពចំនួន៥នាក់

កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៤៥០,០០០រៀលជូនសមាជិកសហជីពចំនួន៥នាក់ ក្នុងនោះអ្នកសម្រាលកូនចំនួន៤នាក់ និងអ្នកវះកាត់បកភ្នែកចំនួន១នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន៩០,០០០រៀល។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លា តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃសព និងសូមថ្លែងអំណរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts