• English
  • ភាសាខ្មែរ
  • Chinese

លោក មួន ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក បានរៃអង្គាសថវិកាចំនួន ៤៤០,០០០រៀលជូនកម្មការិនីម្នាក់ដែលឪពុកនិងប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក លី​ វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ បានរៃអង្គាសថវិកាចំនួន ៤៤០,០០០រៀល ជូនសមាជិកម្នាក់ឈ្មោះ សែម ស្រីលីន ណា អត្តលេខ36108 នៅក្រុមQC មូលហេតុដោយសារឪពុកនិងប្អូនប្រុសរបស់គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរត្រូវសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ដោយឪពុកឈ្មោះ សែម រ៉េត និងប្អូនប្រុសឈ្មោះ សែម បញ្ញា ដែលសព្វថ្ងៃស្នាក់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ថវិកាទាំងអស់បានមកពីការរៃអង្គាសពីបងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក។

ឆ្លៀតឱកាសនោះ លោក​ មួន​ ម៉េង តំណាងសហជីពទឹកចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.ក សូមអរគុណដល់បងប្អូនកម្មករ កម្មការិនីប្រចាំក្រុមហ៊ុន ខាយណេង លេឌើរប្រដាក់ (ខេមបូឌា) ឯ.កទាំងអស់ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនដើម្បីជួយគ្នាទៅវិញទៅមក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Related posts